១០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត កុមារ​ត្រូវការ​វីតាមីន E

សុខភាពះ ​ភាពស្មុគស្មាញ​នៃ​រាងកាយ​មនុស្ស គឺ​ដោយសារតែ​ក្នុង​ខ្លួន​មានកា​សិ​កា​វាល់​កោដ​បាន ធ្វើការ​ដំណាលៗ​គ្នា ដើម្បី​ធានា​ពី​ដង្ហើម​បន្ទាប់​របស់​យើង​។ ខណៈដែល​ដំណើរ ការ​នេះ គឺមាន​សភាព​ស្មុគស្មាញ​ក៏ពិតមែន តែ​វិធីសាស្ត្រ​ដែល​ពួកគេ​ធ្វើការ គឺ​សាមញ្ញ​ខ្លាំងណាស់​។​

​ដើម្បី​ឲ្យ​កោសិកា​របស់​យើង​ធ្វើ​ការងារ ពួកវា​ត្រូវការ​វីតាមីន​ជា​ចាំបាច់​។ ក្រុម​អ្នក ស្រាវជ្រាវ​ជឿថា រាងកាយ​ត្រូវការ​វីតាមីន​យ៉ាងហោចណាស់ ១៣ ប្រភេទ​ខុសៗ​គ្នា ដើម្បី​មាន​សុខភាព​ល្អ នេះ​បើ​យោងតាម​របាយការណ៍​នៅក្នុង​គេហទំព័រ HowStuffWorks​។​

​រក្សាបាន​នូវ​ការ​ទទួលទាន​ជាប្រចាំ​ថ្ងៃ​នូវ​វីតាមីន​ទាំង ១៣ ប្រភេទ​ដូចដែល​បាន​ណែ នាំ​អាចជា​ការលំបាក​។ ការសិក្សា​ថ្មីៗ​នេះ​ដោយ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ និង​វិទ្យាសាស្ត្រ​មនុស្ស​នៃ​សាកលវិទ្យាល័យ​នៃ​រដ្ឋ Oregon បាន​រកឃើញថា ស្ទើរតែ គ្រប់គ្នា​ទាំងអស់ គឺ​ទទួលរង​ពី​កង្វះ​វីតាមីន E ដោយមាន​ករណី​លើកលែង​មួយចំនួន​។ យ៉ាងហោចណាស់​បុរស ៩០ ភាគរយ និង​ស្ត្រី ៩៦​ភាគរយ​ដែល​បរាជ័យ​ក្នុងការ ទទួលទាន​វីតាមីន E ជាប្រចាំ​ថ្ងៃ​បាន​គ្រប់​កម្រិត​ដែល​បាន​ណែនាំ នេះ​បើ​យោង តាម​ការស្ទង់មតិ​។​

​កង្វះ​វិ​តា​មីន E នេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាពិសេស​សម្រាប់​កុមារ ស្ត្រី​ដែល បំបៅ​ដោះ​កូន ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំរុង​នឹងមាន​ផ្ទៃពោះ​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា វីតាមីន E មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងអំឡុងពេល ១០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត របស់​ទារក ដែល​រួមចំណែក​ដល់​ការរីកលូតលាស់​នៃ​សរសៃប្រសាទ​ដ៏​សំខាន់​ក្នុង អំឡុងពេល​ការអភិវឌ្ឍ​របស់​ទារ​ក ដែល​មិនអាច​ជំនួស​នៅពេល​ក្រោយ​នៃ​ជីវិត​។​

​វីតាមីន E គឺមាន​សារៈសំខាន់​សម្រាប់​សរសៃ​វិញាណ និង​ការអភិវឌ្ឍ​ខួរក្បាល​។ ក្រុម​អ្នកស្រាវជ្រាវ​ជឿថា ការទទួលបាន​វីតាមីន E គ្រប់គ្រាន់ គឺមាន​សារៈសំខាន់ ជាពិសេស​សម្រាប់​កុមារ​ដែលមាន​អាយុ​រហូតដល់​ទៅ​ពីរ​ឆ្នាំ​។ ការ​មាន​កម្រិត​វីតាមីន E ខ្ពស់ នឹងធ្វើ​ឲ្យ​មុខងារ​បញ្ញា​មាន​ភាពប្រសើរឡើង នេះ​បើ​យោងតាម​ការសិក្សា ស្រាវជ្រាវ​របស់លោក Traber ដែល​បានចេញ​ផ្សាយ​នៅក្នុង Advances in Nutrition៕ ដោយៈ health.com.kh

 

មតិ