អង្គការMAGបន្តប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់រយគ្រាប់នៅសេសសល់កំទេចចោល ក្នុងស្រុកអូរយ៉ាដាវ

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ប្រជាពលរដ្ឋជនជាតិដើមភាគតិចម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១គ្រាប់សេសសល់ពីសម័យសង្គ្រាមរើសដាក់កាផាស្ពាយយកមកដល់ផ្ទះ។

ការប្រទះឃើញគ្រាប់បែកមួយគ្រាប់មិនទាន់ផ្ទុុះនេះ កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩កន្លងទៅ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្នុងមូលដ្ធាននិងប្រជាពលរដ្ធទូទាំងភូមិឡែឃុំលំជ័រស្រុកអូរយ៉ាដាវតែម្តង។

ប្រជាពលរដ្ធដែលរើសគ្រាប់បានរូបនោះក៏បានរាយការណ៍ភ្លាមៗទៅ លោក ស្លៃម៉ាន ហាស្សាន់ នាយប៉ុស្ថិ៍ នគរបាលឃុំលំជ័រ លោកនាយប៉ុស្ថិ៍ក៏បានណែនាំចំណុចសំខាន់ៗជាច្រើន ទាក់ទិននិងគ្រាប់បែក ឲ្យមានការប្រុងប្រយ័ត្នដូចជា យកមកប្រគល់ឲ្យប៉ុស្ថិ៍ កុំប៉ះពាល់វា កុំដំកុំដុត ឬដាក់សញ្ញាសំគាល់មួយកន្លែងជៀសវាងបង្កគ្រោះថ្នាក់។

ប៉ុន្តែពលរដ្ធរូបនោះមានការភ័យពេកក៏យកគ្រាប់បែកទៅទំលាក់ចោលក្នុងស្រះមួយកន្លែងទៅវិញ នេះបើតាមការឲ្យដឹង
ពីលោកនាយប៉ុស្ថិ៍ឃុំលំជ័រ លោកស្លៃម៉ាន ហាស្សាន់នៅល្ងាចថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៩។

លោកអនុសេនីយ៍ទោ​ ស្លៃម៉ាន​ ហាស្សាន់​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំលំជ័រ បានឲ្យដឹងទៀតថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងភូមិឡែ រាយការណ៍តាមទូរស័ព្ទ រួចមកគ្រាប់១២,៧ចំនួន១គ្រាប់នេះ លោកនាយប៉ុស្ថិក៍បានទំនាក់ទំនងទៅអង្គការ MAG ដែលជាអង្គការជំនាញ​។

លោកបន្ថែមទៀតថា ក្រោយពីបានទទួលដំណឹងនេះភ្លាម លោកក៏បានទូរស័ព្ទទៅលោក ចាន់​ ថន​ ជាប្រធានក្រុមផ្នែកកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដេីម្បីមកទទួលយកហៅថាអង្គការ MAG។

លោកថា លុះមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមអង្គការMAG ដែលដឹកនាំដោយលោក​ ចាន់​ ថន លោកបានចុះទៅ សួរនាំស្ត្រីឈ្មោះ រចំ​ ញឹម​ ជនជាតិច្រាយ បានយកគ្រាប់ប្រភេទអាវុធធុនតូច១២,៧ មកទុកនៅក្នុងផ្ទះរបស់ខ្លួន​។
ដែលបានមកតាមរយ:ភ្ជួរដីចម្ការ ។

ហើយលោកបន្តរាវរកបានចំនួន១៦០គ្រាប់ទៀត ស្ថិតក្នុងភូមិឡែ​ ឃុំលំជ័រ​ ស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរី​ ដើម្បីកំទេចចោល។
រីឯគ្រាប់បែកដៃ​ប្រភេទ​៨២,២ផលិតនៅប្រទេសវៀតណាម ចំនួន១គ្រាប់ គឺបានមកពីឈ្មោះ​ សិទ្ធិ ភេទប្រុស​ ទីលំនៅភូមិ/ឃុំខាងលេី ដែលឃេីញកប់ដីនៅក្នុងចម្ការ។

ក្រោយពីកម្លាំងប៉ុស្តិ៍បានធ្វេីការប្រគល់និងទទួលរួចមកលោក ចាន់​ ថន ប្រធានក្រុមកម្ទេចគ្រាប់ EOD3 របស់អង្គការ(MAG) ចល័តគ្រាប់ទាំងអស់នេះ យកទៅទីតាំងកម្ទេចតាមជំនាញរបស់ខ្លួនដោយសុវត្ថិភាព។

ក្នុងនាមលោកនាយប៉ុស្ថិ៍ ស្លៃម៉ានហាស្សាន់ប្រចាំក្នុងមូលដ្ធានឃុំលំជ័រ ភូមិឡែស្រុកអូរយ៉ាដាវលោកសូមអំពាវនាវដល់
បងប្អូនប្រជាពលរដ្ធជាទូទៅសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតនៅរាល់ការកាប់គាស់ភ្ជួររស់ដីធ្វើស្រែចម្ការ
ប្រទះឃើញគ្រាប់បែកទោះប្រភេទណាក៏ដោយត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជៀសវាងការហាមប៉ះពាល់ យកមកកែច្នៃខុសពីបទដ្ធានបច្ចេកទេសងាយបង្កហានិភ័យដល់អាយុជីវិត៕

 

មតិ