ខេត្តកោះកុង! វ៉ាលី០៤មានផ្ទុកសំលៀកបំពាក់បុរសស្ត្រី ពុំមានគ្រឿងផ្ទុះទេ

ខេត្តកោះកុង/សមត្ថកិច្ចនគរបាលខេត្តកោះកុងប្រាប់បណ្តាញផ្សព្វផ្សាយឲ្យដឹងថា ករណីមានជនមិនស្គាល់មុខដាក់ផ្លុងចោលវ៉ាលីចំនួន0៤ នៅចំណុច ក្បែរគេហដ្ឋានលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង មានទីតាំងស្ថិតនៅ ភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កាលពីម៉ោង ៦ ព្រឹកថ្ងៃទី២ ខែឧសភាឆ្នាំ២០១៩ដែលភ្លាមៗនាំអោយមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភពីប្រជាពលរដ្ឋពាក់ពន្ធ័ផ្នែកសន្តិសុខនោះ ក្រោយកម្លាំង ជំនាញចុះពិនិត្យជាក់ស្ដែងឃើញថា នៅក្នុងវ៉ាលី ទាំង០៤ដែលជនមិនស្គាល់មុខផ្លុងចោលនោះ ពុំមានផ្ទុកសារធាតុជាតិផ្ទុះអ្វីគួរឲ្យកត់សំគាល់នោះទេដោយ គ្រាន់តែមានសម្លៀកបំពាក់ បុរសនិង នារីព្រមទាំងគ្រឿងសំអាងមួយចំនួនតែប៉ុណ្ណោះ នៅក្នុងវ៉ាលីទាំងនោះ ។

សមត្ថកិច្ចឲ្យដឹងទៀតថា បន្ទាប់ពីបានពិនិត្យរួចរាល់ហើយ សមត្ថកិច្ចក៏បាននាំយកវ៉ាលីទាំង០៤នោះ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្វែងរក ម្ចាស់ មកសាកសួរបន្ថែម៕

 

 

មតិ