ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩ រយៈ ៣ថ្ងៃ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិត០៨មឺុននាក់

ខេត្តរតនគិរី÷ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរីបានឲ្យដឹង នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ថា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤,១៥,១៦ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចំនួន៧៨,១១៥នាក់ ។

ប្រធានមន្ទីរទេសចរណ៍រូបនេះបានបញ្ជាក់ថា តាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តរតនគិរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦
ខែមេសា ឆ្នាំ២០១៩ខេត្ត ទទួលបានភ្ញៀវទេសចរណ៍ សរុប ៧៨,១១៥ នាក់ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន៧៧,៣៧៦ នាក់ ភ្ញៀវអន្តរជាតិ ៧៣៩នាក់។បើប្រៀបធៀប ទៅនឹងឆ្នាំង២០១៨ មានការកើនឡើង០.១៤% ខណះដែលឆ្នាំ២០១៨មានចំនួន៧៨,០០៨នាក់តែប៉ុណ្ណោះ ក្នុងនោះភ្ញៀវជាតិមានការកើនឡើង១.១២%និងភ្ញៀវអន្តរជាតិមានការ
កើនឡើង១.៦២%។

លោកបានបន្តថា មានរមណីយដ្ឋានសំខាន់ៗដែលភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើនជាងគេមានដូចជា៖ រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម បឹងលំគុដ ទឹកធ្លាក់៧ជាន់អូរសៀងលែ ទឹកជ្រោះកាចាញ និងទឹកទឹកធ្លាក់ចាអ៊ុង៕

 

មតិ