ព្រះសង្ឃ៥០អង្គ ដូនជីសីលវន័សីលវត្តី៧០រូប និមន្តនិងអញ្ជើញចូលរួម ធ្វើសមាធិ រយៈពេល១០ថ្ងៃនៅវត្តសមាធិឃុំរាមស្រុកព្រៃនប់

ដោយះវណ្ណៈ/
ព្រះសីហនុះ ព្រះតេជគណ សោម សម្បត្តិ នាយកស្តីទីវិបស្សនាធុរៈ នៅមណ្ឌលវិបស្សនាធុរៈឬវត្តសមាធិក្នុងឃុំរាមស្រុកព្រៃនប់មានថេរដិការអោយដឹងថា នៅមណ្ឌលវិបស្សនាធុរៈឫវត្តសមាធិមានរៀបចំកម្មវិធីធ្វើសមាធិរយៈពេល១០ថ្ងៃ ដែលនិមន្តចូលរួមពីព្រះសង្ឃចំនួន៥០អង្គនិងដូនជីសីលវន័ សីលវត្តីចំនួន៧០រូប។

ព្រះតេជគណសោម សម្បត្តិមានថេរដិការបន្តថា កម្មវិធីនេះ នឹងបិទបញ្ចប់នៅថ្ងៃទី៣ខែមេសា២០១៩ ហើយបច្ចុប្បន្នព្រះសង្ឃ និងដូនជីសីលវន័ សីលវត្តីទាំង១២០អង្គ.នាក់ កំពុងប្រតិបត្តិធម៍ធុត្តុង្គតាមក្រឹត្យក្រមព្រះពុទ្ធសាសនា ដោយឆាន់ក្នុងមួយថ្ងៃតែមួយពេលប៉ុណ្ណោះគឺនៅរៀងរាល់ម៉ោង១០ព្រឹក។

ទោះជាយ៉ាងនេះក្តី ការផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃនិងដូនជីសីលវន័ សីលវត្តីដែលកំពុងធ្វើសមាធិនេះ តាមការសង្កេតជាក់ស្តែងនៅថ្ងៃ២៧មីនា២០១៩នេះឃើញនៅមានការខ្វះខាត។

តាមរយៈនេះពុទ្ធបរិសទ័ដែលមានសទ្ធាជ្រះថ្លា អាចអញ្ជើញនាំយកចង្ហាន់ប្រភេទម្ហូបក្រៀមនិងទឹកបរិសុទ្ធទៅឧបត្ថម្ភប្រគេនព្រះសង្ឃនិងដូនជីសីលវន័ សីលវត្តីដែលកំពុងធ្វើសមាធិ តាមសទ្ធា ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣មេសា ក្នុងនោះនៅព្រឹកថ្ងៃ៣មេសា២០១៩ នឹងមានកម្មវិធីរាប់បាត្រទ្រង់ទ្រាយធំ ដើម្បីបិទបញ្ចប់កម្មវិធីធ្វើវិបស្សនាធុរៈនេះផងដែរ៕

 

មតិ